Go To Content
:::
Current Location Home > other information > មណ្ឌលសិល្ប:ប្រជាជនថ្មីក្រុងតៃជុង
  • print
  • Go Back

គោលបំណងបង្កើត

គោលបំណងបង្កើត

រាជរដ្ឋាភិបាលក្រុងតៃជុង ដើម្បីលើកស្ទួយនឹងយកចិត្តទុកដាក់អំពីប្រជាជនថ្មី បានបង្កើតទីតាំង

សម្រាប់ឲ្យប្រជាជនថ្មីផ្លាស់ប្ដូរយោបល់អំពីវប្បធម៏ ដូច្នោះនៅជាន់ទី១នៃមណ្ឌលសកម្មភាព

ចម្រុះនៅសួរច្បារហ្វុងល៉ក ខណ្ឌណានទុន ក្រុងតៃជុងគឺមានកសាងមណ្ឌលសិល្ប:ប្រជាជនថ្មី

ក្រុងតៃជុង សម្រាប់ប្រជាជនថ្មីក្រុងតៃជុងធ្វើជាកន្លែងសម្ដែងទាក់ទងនឹងវប្បធម៏、 ស្រាវជ្រាវឬពិព័រណ៍បង្ហាញលទ្ធផល、 ផ្លាស់ប្ដូរយោបលលទ្ធផលនៃវប្បធម៏ដ៏សម្បូរបែប ។​ នៅ ថ្ងៃទី១៩ ខែ៧ ឆ្នាំ២០១៤បានចាប់ផ្ដើមបើកជាផ្លូវការនៅក្នុងមណ្ឌលសិល្ប:មានបន្ទប់សម្រាប់

សិក្សាអំពីវប្បធម៏ និងសិល្បៈ កន្លែងអានសៀវភៅ កន្លែងមិត្តភាព កន្លែងហ្គេមកូនក្មេង និងបេឡាសម្រាប់ទាក់ទងការបកប្រែ។ ការិយាល័យកិច្ចការរដ្ឋប្បវេណីនៃរាជរដ្ឋាភិបាលក្រុងតៃជុង នៅក្នុងប្រធានបទដែល

ជួយឲ្យប្រជាជនថ្មីស៊ាំនឹងការរស់នៅតៃវ៉ាន់គឺបានផ្ដល់ជូននូវការជួបជុំ​ ផ្លាស់ប្ដូរមតិទៅវិញទៅមក ហើយបានបង្កើតប្រព័ន្ធអ៊ីនធឺណេតដែលគាំទ្រនឹងលើកស្ទួយប្រជាជនថ្មីក្នុងការចូលរួមរៀន និង

កម្មវិធី ជួយឲ្យពួកគាត់ទទួលបានការផ្លាស់ប្ដូរមតិជាសាធារណៈ មានទំនាក់ទំនងនឹងគ្នា

ទៅវិញទៅមក ស្និតនៅក្នុងសកម្មភាពសង្គម នឹងលុបបំបាត់គំនិតដែលគិតថាប្រជាជនថ្មី

រស់នៅដោយពឹងអ្នកដ៏ទៃជាខ្លាំង ដូច្នោះ ការិយាល័យកិច្ចការរដ្ឋប្បវេណីបានបង្កើត

ក្រុមស្មគ្រចិត្តប្រជាជនថ្មី ដើម្បីជួយមណ្ឌលយើងខ្ញុំក្នុងការគ្រប់គ្រងនិងផ្លាស់ប្ដូរមតិវប្បធម៏ ផ្តល់ឱកាសបម្រើសេវាកម្មដល់ប្រជាជនថ្មី។ មជ្ឈមណ្ឌលយើងខ្ញុំក៏បើកស្វាគមន៏

ប្រជាជនថ្មីទាំងអស់ចូលរួមទស្សនាដើម្បីឲ្យប្រជាជនក្នុងស្រុកហើយនឹងប្រជាជនថ្មីមានការទំនាក់ទំនងគ្នាកាន់តែស្និតស្នាល ទទួលបានវប្បធម៏ដ៏សម្បូរបែប។.

  • Data update: 2022-08-10
  • Publish Date: 2022-06-26
  • Source: Civil Affairs Bureau
  • Hit Count: 240