Go To Content
:::
Current Location Home > other information > មណ្ឌលសិល្ប:ប្រជាជនថ្មីក្រុងតៃជុង
  • print
  • Go Back

ផែនការបែងចែកទីតាំង

ផែនការបែងចែកទីតាំង

រដ្ឋាភិបាលក្រុងតៃជុងដើម្បីយកចិត្តទុកដាក់នឹងលើកតម្កើងប្រជាជនថ្មី បានបង្កើតទីធ្លាសម្រាប់ទំនាក់ទំនងវប្បធម៍នឹងស្រាវជ្រាវ  នៅជាន់ទី១មណ្ឌលសកម្មភាពចម្រុះសួនហ្វុងល៉ក ខណ្ឌណានទុន ក្រុងតៃជុង បានសាងមណ្ឌលសិល្បៈប្រជាជនថ្មីក្រុងតៃជុង(ហៅកាត់ថាមណ្ឌលយើងខ្ញុំ)

ការសាងសងនេះ ដើម្បីពង្រឹងការផ្ដល់យោបល់នឹងការទាក់ទងអំពីប្រជាជនថ្មី នឹងណែនាំ

ប្រជាជនក្នុងប្រទេសឲ្យស្គាល់ នឹងលើកតម្កើងភាពស្មើភាពក្នុងវប្បធម៍ខុសៗគ្នានឹងវប្បធម៍

ដែលសម្បូរបែប មណ្ឌលយើងខ្ញុំនេះ ចាប់ពី ថ្ងៃទី១៩ ខែ៧ ឆ្នាំ២០១៤ ទៅគឺបានកសាងរួចរាល់នឹងបើកប្រើប្រាស់ នៅក្នុងមណ្ឌលមានទីធ្លាតាំងពិរព័ណ៍ បន្ទប់ស្រាវជ្រាវ កន្លែងអាន កន្លែងសរសេរសៀវភៅ កន្លែងរាប់អានមិត្តភាព បេឡាផ្ដល់សេវាកម្ម បន្ទប់ហ្គេមកូនក្មេង នឹងបន្ទប់បំបៅដោះកូន ។

(1)មណ្ឌលយើងខ្ញុំនៅជាន់ផ្ទាល់ដីមានចាប់ទីតាំងសម្រាប់តាំងពិព័រណ៍ដែលមានប្រធានបទអំពីប្រជាជនថ្មី បើកឲ្យប្រជាពលរដ្ឋទាំងអស់ចូលទស្សានា ដើម្បីប្រជាពលរដ្ឋក្នុងប្រទេស និងប្រជាជនថ្មីមានភាពស្និតស្នាល នឹងទទួលយកវប្បធម៍ដោយសម្បូរបែប លើកតម្កើងវប្បធម៍អន្តរជាតិក្នុងការទំនាក់ទំនងគ្នាទៅវិញទៅមក។

(2) បន្ទប់ស្រាវជ្រាវអាចផ្ទុកចំនួនមនុស្ស២០នាក់ នៅក្នុងបរិស្ថានដែលអាចសិក្សាជាមួយគ្នាបាន ផ្គត់ផ្គង់ភ្នាក់ងារដែលរស់នៅទីក្រុងនេះ អាចមានកម្មវិធីថ្នាក់រៀនដែលជាតម្រូវការ

របស់ប្រជាជនថ្មី ឬមានអង្គប្រជុំដែលមានប្រធានបទអំពីប្រជាជនថ្មីគឺអាចប្រើប្រាស់

ដោយឥតគិតថ្លៃ។

(3) តំបន់អាន និងតំបន់សរសេរអក្សរ ផ្ដល់ជូននូវសៀវភៅដែលទាក់ទងច្រើនភាសាអំពី

ប្រជាជនថ្មីក្នុងការផ្សព្វផ្សាយ ផ្គត់ផ្គង់ប្រជាជនថ្មីក្នុងការអាន។

(4) តំបន់មិត្តភាព និងបេឡាផ្ដល់សេវាកម្មគឺជាទីធ្លាបរិវេណមួយដែលមានភាពស្រស់ស្រាយ ហើយអាចផ្លាស់ប្ដូរមតិគ្នាទៅវិញទៅមក សង្ឃឹមថាប្រជាជនថ្មីនឹងប្រជាពលរដ្ឋ ក្រោយពីមកទស្សនាគឺមានភាពវស្រស់ស្រាយ អង្គុយនៅក្នុងកន្លែងនេះជជែកគ្នាលេង

នឹងចែករំលែកបទពិសោធន៍រស់នៅ។ល។

(5) បន្ទប់ហ្គេមកុមារបានឌីហ្សាញដោយភាពកក់ក្ដៅ នឹងទទួលបានការបរិច្ចាកសៀវភៅ

កុមារជាច្រើន ផ្គត់ផ្គង់ជូនកូនៗប្រជាជនថ្មីដែលមកជាមួយក្នុងពេលសិក្សា 

អាចប្រើប្រាស់និងទទួលការមើលថែ ដើម្បីឲ្យប្រជាជនថ្មីកាន់តែស្ងប់ចិត្តនៅក្នុងការសិក្សា។

  • Data update: 2022-08-10
  • Publish Date: 2022-06-26
  • Source: Civil Affairs Bureau
  • Hit Count: 156