Go To Content
:::
Current Location Home > other information > មណ្ឌលសិល្ប:ប្រជាជនថ្មីក្រុងតៃជុង
  • print
  • Go Back

ប្រការប្រុងប្រយ័ត្នសម្រាប់ការប្រើប្រាស់ទីតាំង និងគ្រប់គ្រង មណ្ឌលសិល្ប:ប្រជាជនថ្មីក្រុងតៃជុង

ប្រការប្រុងប្រយ័ត្នសម្រាប់ការប្រើប្រាស់ទីតាំង និងគ្រប់គ្រង មណ្ឌលសិល្ប:ប្រជាជនថ្មីក្រុងតៃជុង

ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៩ លេខ 1080014926

  1. ការិយាល័យកិច្ចការរដ្ឋប្បវេណីនៃរដ្ឋាភិបាលទីក្រុង (ហៅកាត់ថា "ការិយាល័យ") បានបង្កើតប្រការប្រុងប្រយ័ត្នទាំងនេះក្នុងគោលបំណងគ្រប់គ្រងការប្រើប្រាស់ទីកន្លែង មណ្ឌលសិល្ប:ប្រជាជនថ្មីក្រុងតៃជុង (ហៅកាត់ថា " មណ្ឌលសិល្បៈ”)។
  2. អាជ្ញាធរគ្រប់គ្រងប្រការប្រុងប្រយ័ត្ននេះ គឺការិយាល័យយើងខ្្្ញុំ នៃផ្នែករដ្ឋបាលគ្រួសារ។
  3. ការប្រើប្រាស់ទីកន្លែងនៃមជ្ឈមណ្ឌលសិល្បៈនេះ៖

   (1) កន្លែងតាំងពិព័រណ៍

  1. a. ជាកន្លែងតាំងពិព័រណ៍សម្រាប់សាធារណជនចូលទស្សនា និងប្រើប្រាស់យ៉ាងសេរី

ដោយឥតគិតថ្លៃ។

  1. ផ្តល់ជូនដល់អង្គការ、 ក្រុម 、ប្រជាជនថ្មីសម្រាប់គោលបំណងមិនស្វែងរក

ប្រាក់ចំណេញ និងទាក់ទងនឹងប្រធានបទសិល្បៈប្រជាជនថ្មី ឬការតាំងពិពណ៌ស្នាដៃ

ដែលជាកម្មវិធីសប្បុរសធម៌។

  (2) បន្ទប់សិក្សា (អាចផ្ទុកចំនួន 26 នាក់)

     ផ្ដល់ជូនដល់ការិយាល័យយើងខ្ញុំ、ទីភ្នាក់ងារផ្សេងៗដែលពាក់ព័ន្ធ និងអង្គភាពដែលថ្នាក់លើប្រគល់សិទ្ធ ប្រើសម្រាប់កិច្ចប្រជុំ សិក្ខាសាលា ការបង្រៀន និងសកម្មភាពសប្បុរសធម៌ ។

  1. ការស្នើសុំទីធ្លាមណ្ឌលសិល្បៈ បើមានលក្ខណៈណាមួយដែលមានដូចខាងក្រោម គឺមិនបើកឲ្យប្រើប្រាស់ទេ

   (1)មិនសមស្របនឹងការកំណត់ខាងលើ

   (2)ជាសកម្មភាពអាជីវកម្ម ឬមានចំណូល

   (3)មានភាពសង្ស័យអំពីគ្រោះថ្នាក់សាធារណៈ ឬប៉ះពាល់ដល់សិទ្ធិអ្នកដ៏ទៃ

   (4)សច្បាប់ ឬមានទង្វើប៉ះពាល់ដល់វប្បធម៍ សីលធម៍ សាធារណៈ

   (5)ពេលប្រើប្រាស់គឺធ្វើឲ្យទីធ្លា ឬឧបករណ៍មានការខូចខាត

   (6)ក្រោយការវិនិច្ឆ័យរបស់ការិយាល័យយើងខ្ញុំគិតថាមិនសមស្រប

5.មណ្ឌលសិល្បៈ ពេលវេលាបើកប្រើប្រាស់គឺថ្ងៃអង្គារដល់ថ្ងៃអាទិត្យ ពេលព្រឹក ពេលល្ងាច និងពេញមួយថ្ងៃ។

ថ្ងៃចន្ទនិងថ្ងៃបុណ្យទានជាតិឬអាសន្នធម្មជាតិ រឿងដែលកើតឡើងទាន់ហ័ន រាជរដ្ឋាភិបាលប្រកាសឲ្យផ្អាកការធ្វើការ ឬបញ្ហាផ្សេងៗទៀតដែលមិនអាចទប់ស្កាត់បាន គឺមិនបើកទេ។

  1. ភ្នាក់ងារស្នើសុំប្រើប្រាស់គួរលើកឡើងមុន១ខែទៅ១០ថ្ងៃ ដាក់ពាក្យស្នើសុំទៅស្ថាប័នគ្រប់គ្រង(ពាក្យដាក់ស្នើសុំគឺមាននៅឯកសារខាងក្រោម លេខ១) ។
  2. ភ្នាក់ងារស្នើសុំពេលទទួលបានពាក្យអនុញ្ញាត មិនអាច

ប្ដូរទីធ្លា ឬបង្វិលទៅឲ្យភ្នាក់ងារផ្សេងប្រើប្រាស់ទេ បើសិនមិនបានប្រើក្នុងពេលកំណត់ គឺអាចទាក់ទងមកស្ថាប័នគ្រប់គ្រងមុន៣ថ្ងៃ ក្នុងការបោះបង់ ឬពន្យាពេល។

  1. គ្រប់ឧបករណ៍ទាំងអស់បើមិនមានភ្នាក់ងារគ្រប់គ្រងអនុញ្ញាតក្នុងការប្រើប្រាស់

គឺមិនអាចប្ដូរទីតាំងដោយខ្លួនឯង ឬបិទក្រដាសផ្សព្វផ្សាយអ្វីឡើយ។

  1. ក្រោយការប្រើប្រាស់ទីធ្លាចប់ គួរតែប្រមូលទីធ្លា នឹងអនាម័យឲ្យដូចដើម

(រួមទាំងការបោះចោលសំរាម) ការិយាល័យយើងខ្ញុំនឹងមានភ្នាក់ងារ រូមនឹងអ្នកស្នើសុំមក

ពិនិត្យទីធ្លា នឹងឧបករណ៍ជាមួយគ្នារួចទើបអាចចាកចេញពីបាន ទីធ្លា ឬឧបករណ៍បើសិន

ជាមានការខូចខាត ថ្លៃដែលជួសជុលឲ្យដូចដើមវិញគឺភ្នាក់ងារដែល ​ស្នើសុំប្រើប្រាស់

ត្រូវជាអ្នកចេញ ។

  1. ក្នុងអំឡងពេលខ្ចីទីធ្លាមណ្ឌលសិល្បៈនិងវប្បធម៍ ដែលបានការប្រើប្រាស់តំបន់

​  សាធារណៈ(ដូចជាកន្លែងចតឡាន ជណ្ដើរយន្ដ បន្ទប់ទឹក។ល។)គួរតែអភិវឌ្ឍន៍ឲ្យសមស្រប

តាមការកំណត់របស់ការិយាល័យសាងសងក្នុងការប្រើប្រាស់ទីធ្លា បើសិនជាមានការ

លើកឡើងថាមានករណីកខ្វក់ ខូចខាត ឬខូច គឺនឹងយោងតាមចំណុចទី៨និងទី៩ដោះស្រាយ នឹងមិនយល់ស្របក្នុងការស្នើសុំប្រើប្រាស់នៅលើកក្រោយទៀតទេ។

11.ចំណុចប្រុងប្រយ័ត្នទាំងនេះអនុវត្តបន្ទាប់ពីការអនុម័ត ទោះកែប្រែហើយក៏

មានសម្ព័ន្ធភាពដូចដើម។

  • Data update: 2022-08-10
  • Publish Date: 2022-08-10
  • Source: Civil Affairs Bureau
  • Hit Count: 134